39/302D1, អាគារ វិនយ៉ាងជិន ២, ផ្លូវឡេង៉ា, សង្កាត់ភូជង់, ខណ្ឌ័តឹងភួ, ទីក្រុង ហ៊ូជីមិញ.

(+855)60 99 4546

Loading...

ការណែនាំប្រើប្រាស់ HORMONE HCG

05/04/2022 04:14:35
1240

ការណែនាំប្រើប្រាស់ HORMONE HCG

អំពីបទពិសោធន៍ប្រើប្រាស់ អ័រម៉ូន HCG បូកផ្សំជាមួយ Domper 10 (ឬ ខួរក្បាលត្រី) ដើម្បីបង្កាត់ពូជត្រី ឬ កង្កែប

1. លើសត្វមេ៖

1.1. ដំណាក់កាលជំរុញពងអភិវឌ្ឍន៍៖  

  • ចាក់ 0២ លើក , ១លើក គំលាតគ្នាចន្លោះ 24 ម៉ោង  បរិមាណចាក់ 0,5 – 1.0ml/ក្បាល
  • ដំណាក់កាលនេះចាក់តែថ្នាំអ័រម៉ូន HCG, បរិមាណប្រើ៖ 01kg ទំងន់សាច់ ចាក់ 500 UI  (ឬ 0១ អំពូល សម្រាប់ 20kg ទំងន់សាច់)។
  • កំណត់សម្គាល់បច្ចេកទេស មានពិនិត្យពងដើម្បីសន្និដ្ឋានត្រូវ​សម្រេចចាក់សមស្រប។

1.2. ដំណាក់កាលជំរុញពងទុំ និងជ្រុះពង៖  

ចាក់ 0២ លើក៖ លើកចាក់ចាប់ផ្តើម និង លើកចាក់សម្រេច ។

1.2.1. លើកចាក់ចាប់ផ្តើម៖  

  • ចាក់ពេលម៉ោង 07-09 ព្រឹក លើកនេះចាក់តែថ្នាំអ័រម៉ូន HCG (មិនចាក់ Domper 10 ឬ ខួរក្បាលត្រី)។ លាយថ្នាំជាមួយទឹកសេរ៉ូមដើម្បីចាក់។
  • បរិមាណប្រើ៖ 0១ អំពូលអ័រម៉ូន HCG ចាក់អោយ 15-20 កង្កែបមេ ឬ 07 - 10kg ត្រីមេ, ចាក់ 0,5 – 1.0ml/ក្បាល, ចាក់សាច់ដុំ ឬគុម្ពស្រកី។

1.2.2. លើកចាក់សម្រេច៖

  • ចាក់ពេលម៉ោង 06-08 យប់ លើកនេះចាក់ថ្នាំអ័រម៉ូន HCG លាយជាមួយ Domper 10 (ឬ ខួរក្បាលត្រី)។ លាយថ្នាំជាមួយទឹកសេរ៉ូមដើម្បីចាក់។
  • បរិមាណប្រើ៖ 0១ អំពូលអ័រម៉ូន HCG បូកអោយ 2-4 គ្រាប់ Domper 10 ចាក់អោយ 15 -20 កង្កែបមេ ឬ 07 - 10kg ត្រីមេ, ចាក់ 0,5 – 1.0ml/ក្បាល, ចាក់សាច់ដុំ ឬគុម្ពស្រកី។

2. លើសត្វឈ្មោល៖

  • ចាក់តែ 0១ដងសម្រេចគត់ នៅពេលចាក់លើកទី២អោយសត្វមេ។
  • ចាក់ពេលម៉ោង 06-10 យប់ លើកនេះចាក់បូកផ្សំអ័រម៉ូន HCG ជាមួយ Domper 10 (ឬ ខួរក្បាលត្រី) លាយថ្នាំជាមួយទឹកសេរ៉ូមដើម្បីចាក់។
  • បរិមាណប្រើ៖ 0១ អំពូលអ័រម៉ូន HCG បូកអោយ 02 - 04 គ្រាប់ Domper 10 (ឬ ខួរក្បាលត្រី) ចាក់អោយ 15 -20 ក្បាលកង្កែប ឬ 07-10kg ត្រី, ចាក់ 0,5 – 1.0ml/ក្បាល, ចាក់សាច់ដុំ ឬគុម្ពស្រកី។

3. ចាក់ហើយលើកទី២ ព្រលែងសត្វមេនិងសត្វឈ្មោលចូលគ្នា។ ចំណាំ៖ បើចាក់លើកទី១ សត្វមេមានសញ្ញាកើត គឺ ចាក់ត្រូវចាក់ថ្នាំអោយសត្វឈ្មោលភ្លាម និងព្រលែងជាមួយសត្វមេ។

4. ចំណាំ៖

ការណែនាំខាងលើ ជាការណែនាំរួម។ បរិមាណល្អពិតប្រាដកតាមសត្វចង់បង្កាត់ និងតាមអាកាសធាតុប្រែប្រួលជាក់ស្តែងនៅតាមតំបន់និងតាមបទពិសោធន៍អ្នកបច្ចេកទេសចិញ្ចឹម។ ចង់អោយមាបរិមាណ ល្អពិតប្រាដកនិងសមស្របគួរធ្វើពិសោទន៍ លើចំនួនតិចមុន បន្តយក បទពិសោធន៍ និង មានបទដ្ឋានប្រើប្រាស់អោយ  កសិដ្ឋានរបស់ខ្លួនយើង។

5. ខ្នាតវិចខ្ចប់ ៖ ០១ ប្រអប់ មាន ១០ អំពូល (០១អំពូល មាន 10,000 UI HCG)។

6. ថែរក្សា៖ កន្លែងស្ងួត សីតុណ្ហភាពមិនហួស 30C ជៀសវាងកំដៅព្រះអាទិត្យចាំងចំ។

  • Chia sẻ qua viber bài: ការណែនាំប្រើប្រាស់ HORMONE HCG
  • Chia sẻ qua reddit bài:ការណែនាំប្រើប្រាស់ HORMONE HCG

មាតិកាពត៌មាន

Loading...

មាតិកាផលិតផល

Loading...

ពត៌មាន hot